ប្រិយមិត្តប្រាកដជាបានដឹងហើយថា ទូរស័ព្ទ Samsung galaxy S III ទើបតែនឹងចេញលក់ ហើយឥឡូវនេះមាន Samsung Galaxy S III ក្លែងក្លាយដែលមានរចនាបទ ក៏ដូចជាកម្មវិធីស្រដៀងគ្នាមែនទែន ហើយក៏គួរអោយចាប់អារម្មណ៍ផងដែរ។
តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីពេលថ្មីៗ នៅលើគេហៈទំព័របច្ចេកវិទ្យាមួយនៃប្រទេសចិន យើងបានឃើញគេចុះផ្សាយអំពី ទូរស័ព្ទ Samsung Galaxy S III ក្លែងក្លាយដែលមើលទៅដូចជារបស់ពិតមែនទែន។ គួរបញ្ជាក់ផងដែរថា Samsung Galaxy S III ក្លែងក្លាយនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.0 Icecream Sanwich មានអេក្រង់ទំហំ 4.8 អ៊ិញ (1280 x 720 multi-touch screen) ស៊ីម ២ និង ថ្មប្រភេទ 2500mAh។ (តំលៃ ២៧២ ដុល្លា)


សូមប្រិយមិត្តមើលវីដេអូខាងក្រោម ៖
ដោយ ៖ ខ្មែរឡូត












